Wednesday, August 26, 2015

ស្ដាប់បុគ្គជោគជ័យរៀបរាប់ទម្លាប់មុនពេលចូលគេង



ទម្លាប់ក្រោយពេលភ្ញាក់ពីគេង គឺពិតជាមានសារះសំខាន់ ប៉ន្ដែទម្លាប់មុនពេលចូលគេងក៏រឹតតែសំខាន់ទៅទៀត  ព្រោះវាមានចំណែកធ្វើឲ្យលោកអ្នកទទួលជោគជ័យក្នុងការងារ។ មូលហេតុសំខាន់ព្រោះឥរិយាបថចូលគេង    ជាដើមចមដែលជះឥទ្ធិពលលើបញ្ញាស្មារតី និងថាមលនៅថ្ងៃស្អែកបន្ទាប់ពីគេង។ ខាងក្រោមនេះជាទម្លាប់របស់ បុគ្គលជោគជ័យល្បីៗដែលអនុវន្ដមុនពេល ចូលគេង។                                                                                                                 
លោកប៊ីលហ្គេត ម្ចាស់ក្រុមហ៊ុន Microsoft                                                                                       លោកប៊ីលហ្គេតជាមហាសេដ្ឋីមានទ្រព្យសម្បត្តិមហាសាល និងជាបុគ្គលជោគជ័យក្នុងជីវិត។ លោកទម្លាប់អាន សៀវភៅរៀងរាល់យប់ យ៉ាងហោចណាស់ឲ្យបានមួយម៉ោងមុនពេលចូលគេង។ លោកបានបង្វឹលខ្លូនលោក    ត្រូវតែអានសៀវភៅជានិច្ចមុនពេលចូលគេង មិនថាយល់ដល់ថ្មើរណាទេ ត្រូវតែអាន បើមិនអាន ដេកមិនលក់។ កាលពីខែមិថុនា ឆ្នំា២០១៥ លោកប៊ីហ្គេតបានផ្ដល់អនុសាសន៍ឲ្យអានសៀវភៅចំនួន៦ក្បាល។ លោកអាន      សៀវភៅច្រើនប្រភេទ តាំពីនិយាយអំពីសុភាព សៀវភៅអំពីបម្រែបម្រួលអាកាសធាតុនៅលើផែនដី សៀវភៅ    អំពីវិស័យធុរកិច្ច និងសៀវភៅនិយាយអំពីវិស័យនយោបាយ។ លោកជាមនុស្សដែលអានសៀវភៅលឿន គឺ     ​សៀវភៅមួយក្បាលលោអានតែមួយភ្លែតក៏ចប់ភ្លាម។
លោកបារ៉ាក់អូបាម៉ា (Barack Obama )ប្រធានាធិបតីសហរដ្ឋអាមេរិក                                                   លោកអូប៉ាមាមានទម្លាប់គេងទម្អក់រហូតដល់ថ្ងៃរាងជ្រេបន្តិច ទើបលោកក្រោកពីដំណេក។ ពេលខ្លះ លោកកោះ ប្រេជុំគណះរដ្ឋមន្រ្ដី ឬប្រជុំបន្ទាន់នៅវេលាម៉ោង ១១ យប់។ ទម្លាប់របស់លោកគឺអានសៀវភៅ ឬសរសេរកំ      ណត់ហេតុផ្សែងៗមុនពេលចូលគេង។ នៅក្នុងបទសម្ភាសមួយជាមួយទស្សនាវដ្ដី Newsweek កាលពីឆ្នាំ        ២០១១ លោកបានហៅខ្លួនលោកថា<<មនុស្សរាត្រីចរ night owl >>
នៅពេលក្បាលព្រលប់ (evening) លោកបរិភោគអាហារពេលល្ងាចជាមួយក្រុមគ្រួសារ សំណេះសំណាលជា   មួយកូនៗ។ ពីម៉ោង ៨ៈ៣០ដល់ម៉ោង១១ៈ៣០ យប់ លោកអានរបាយការណ៍ផ្សែងៗ ឬសរសេរកំណត់      ហេតុ។ បន្ទាប់ពីនោះ លោកអានសៀវភៅរហូតដល់ម៉ោង ១២ៈ៣០ រំលងអាធ្រាត្រ ឬយប់ជ្រៅជាងនេះក៏មាន

លោកវីនស្តុនឈើឈីល (Winston  Churchill )អតីតនាយករដ្ឋមន្រ្ដីអង់គ្លេស                                          លោកឈើឈីមានទម្លាប់មួយក្នុងពេលក្បាលប្រលប់។ ក្នុងនោះលោកមានទម្លាប់គេងមួយស្របក់ (nap) និងទទួលទានភេជ្ជះរហូតដល់រំលងអាធ្រាត្រទើបចូលគេង។ លោកប្រកាន់យកទម្លាប់នេះជាដរាប ទោះបីកំពុង ស្ថិតក្នុងកាលៈទសៈណាក៏ដោយ។ សូម្បីពេលស្ថានការណ៍ពិភពលោកកំពុងតានតឹងក្នុងសម័យក្នុងសង្គ្រាម            លោកលើទីពីរ ក៏ត្រូវយកពេលខ្លះសម្រាប់សម្រាក ជាជាងខិតខំធ្វើការទាំងយប់ទាំងថ្ងៃ។លោកបានចាត់ទុកការ យកពេលសម្រាក ជាការថយមួយជំហានទៅមុខដប់ជំហាន។ ពេលម៉ោង ៥ ល្ងាច លោកត្រូវយកពេលទៅទទួ លទានស្រាវីស្គីលាយសូដា រួចហើយលោកគេងប្រហែលមួយម៉ោងទៅមួយម៉ោងកន្លះ។ ក្រោយពេលភ្ញាក់ពីដំ   ណេក លោកងូតទឹកជម្រះកាយ រួចបរិភោគអាហារពេលល្ងាច។ ដោយសារលោកគេងមិនប្រកាន់ពេវេលា ពេលខ្លះ លោកត្រូវកោះប្រជុំគណះរដ្ឋមន្រ្តី ទាំកំ​ពុងដេកត្រាំក្នុងអាងទឹក៕​
By Hans Tangly From thebnews.// Tel 093 455 499





                                                                     


1 comment:

  1. Casino Bonus - Casinoworld.com
    The amount of 샌즈카지노 times you'll receive your first and most welcome bonuses 인카지노 on your first deposit. Casino Bonus - Because We're Leaders. We've Got You covered! 1xbet

    ReplyDelete